ហ្វ្រេកង់នៃការបោះជំហាន
ភាពញាប់នៃជំហាន សំដៅលើចំនួនជំហានដែលបោះបានក្នុងមួយនាទីក្នុងពេលរត់ ហើយជាធម្មតាវាកើនឡើងនៅពេលដែលល្បឿនកើនឡើង។
សម្រាប់អ្នករត់ទូទៅ ការបង្កើនហ្វ្រេកង់នៃការបោះជំហាន អាចជួយបន្ថយហានិភ័យនៃការរងរបួសពីការលេងកីឡា។ គេណែនាំឱ្យរក្សាហ្វ្រេកង់នៃការបោះជំហានឱ្យនៅលើ 170 ជំហានក្នុងមួយនាទីក្នុងអំឡុងពេលរត់ល្បឿនទាបទៅមធ្យម។ អ្នករត់ឆ្នើមៗ ជាធម្មតាមានហ្វ្រេកង់នៃការបោះជំហានលើសពី 180 ជំហានក្នុងមួយនាទី ចំណែកអ្នករត់ដែលមានកម្ពស់ខ្ពស់មានហ្វ្រេកង់នៃការបោះជំហានទាបជាងនេះបន្តិច។
វិធីក្នុងការកែលម្អហ្វ្រេកង់នៃការបោះជំហាន៖ យោលដៃរបស់អ្នកឱ្យលឿនជាងមុន ហ្វឹកហាត់ចង្វាក់ជាមួយឧបករណ៍ម៉េត្រូណូម និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់លើកជង្គង់ឱ្យខ្ពស់ និងលំហាត់លោតខ្វែងជើង។
ខ្នាត៖ ជំហាន/នាទី។
ប្រវែងជំហាន
Stride length refers to the distance covered between successive foot strikes while running, and it generally increases as running speed increases.
ប្រវែងជំហាន សំដៅលើចម្ងាយដែលសម្រេចបាននៅចន្លោះការឈានជើងប៉ះដីក្នុងពេលរត់ ហើយជាទូទៅវាកើនឡើងនៅពេលល្បឿននៃការរត់កើនឡើង។
សម្រាប់អ្នករត់ទូទៅ ការឈានជំហានវែងជ្រុលអាចបន្ថយប្រសិទ្ធភាពនៃការរត់ និងបង្កើនហានិភ័យនៃការរងរបួស។ ក្នុងអំឡុងពេលរត់នៅល្បឿនទាបទៅមធ្យម គេណែនាំឱ្យផ្ដោតលើការបង្កើនហ្វ្រេកង់នៃការបោះជំហាន ជាជាងបង្កើនប្រវែងជំហានដោយចេតនា។
វិធីបង្កើនប្រវែងជំហាន៖ លើកជើងរបស់អ្នកខ្ពស់ជាងមុន និងបង្កើនកម្លាំងរុញត្រគាក និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់លោតបន្ទន់ជង្គង់ប្ដូរជើងមុខក្រោយ ឬការរត់ឡើងភ្នំ។
GCT
ខ្នាត៖ ម៉ែត្រ។
Shorter GCT indicates less friction with the ground and higher running efficiency. Elite runners typically have a GCT of less than 220 ms.
រយៈពេលជើងប៉ះដី (GCT) សំដៅលើរយៈពេលដែលជើងម្ខាងស្ថិតនៅលើដី ចាប់តាំងពីពេលប៉ះដីរហូតដល់ពេលបោះជំហានផុតដីនៅពេលរត់ ហើយជាទូទៅវាថយចុះនៅពេលដែលល្បឿននៃការរត់កើនឡើង។
GCT កាន់តែខ្លី បង្ហាញពីការកកិតជាមួយដីកាន់តែតិច ហើយប្រសិទ្ធភាពនៃការរត់កាន់តែខ្ពស់។ អ្នករត់ឆ្នើមៗ ជាធម្មតាមាន GCT តិចជាង 220 មិល្លីវិនាទី។
រយៈពេលសំកាំងខ្លួនផុតពីដី
វិធីកាត់បន្ថយ GCT៖ ព្យាយាមរត់ដាក់ចុងជើង ឬកណ្ដាលបាតជើងចុះ លើកកំភួនជើងឱ្យរហ័ស និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់ជាន់ជើងចុះឡើងឱ្យលឿននៅមួយកន្លែង និងលំហាត់លោតខ្វែងជើង។
ខ្នាត៖ មិល្លីវិនាទី។
Ways to optimize hang time: increase your leg lift and hip drive, and perform targeted drills such as squat jumps and alternating lunge jumps.
រយៈពេលសំកាំងខ្លួនផុតពីដី សំដៅលើរយៈពេលដែលជើងទាំងពីរផុតពីដីក្នុងពេលរត់។
ផលធៀបរយៈពេលជើងប៉ះដី-សំកាំងខ្លួនផុតពីដី
រយៈពេលសំកាំងខ្លួនផុតពីដីពាក់ព័ន្ធជិតស្និទ្ធនឹងប្រវែងជំហាន៖ នៅពេលហ្វ្រេកង់នៃការបោះជំហានដូចគ្នា ជាធម្មតារយៈពេលសំកាំងខ្លួនផុតពីដីកាន់តែយូរធ្វើឱ្យជំហានកាន់តែវែង និងប្រសិទ្ធភាពនៃការរត់កាន់តែខ្ពស់។ ប្រសិនបើរយៈពេលសំកាំងខ្លួនផុតពីដីវែង ប៉ុន្តែប្រវែងជំហានខ្លី វាបញ្ជាក់ថាថាមពលកាន់តែច្រើនត្រូវបានខ្ជះខ្ជាយទៅលើចលនាបញ្ឈរ ដែលនាំឱ្យកាន់តែអស់កម្លាំង។ អ្នករត់ឆ្នើមៗ ជាធម្មតាអាចរក្សារយៈពេលសំកាំងខ្លួនផុតពីដីលើសពី 125 មិល្លីវិនាទក្នុងអំឡុងពេលរត់ល្បឿនលឿន។
វិធីធ្វើឱ្យរយៈពេលសំកាំងខ្លួនផុតពីដីមានប្រសិទ្ធភាពបំផុត៖ លើកជើងរបស់អ្នកខ្ពស់ជាងមុននិងបង្កើនកម្លាំងរុញត្រគាក និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់អង្គុយចំអើតជើងលោត និងលំហាត់លោតបន្ទន់ជង្គង់ប្ដូរជើងមុខក្រោយ។
ខ្នាត៖ មិល្លីវិនាទី។
កម្លាំងរត់
Running power refers to the amount of work done by the body per unit of time during running. The faster the speed and the steeper the gradient, the greater the running power.
ផលធៀបរយៈពេលជើងប៉ះដី-សំកាំងខ្លួនផុតពីដី សំដៅលើផលធៀបនៃរយៈពេលដែលជើងម្ខាងប៉ះដីធៀបនឹងរយៈពេលសំកាំងខ្លួនផុតពីដី នៅក្នុងវដ្ដជំហានរត់មួយ ហើយជាទូទៅវាថយចុះនៅពេលដែលល្បឿននៃការរត់កើនឡើង។
ការរត់ រួមមាន GCT និងរយៈពេលសំកាំងខ្លួនផុតពីដី។ នៅពេលមានល្បឿនរត់ដូចគ្នា ការបន្ថយ GCT នឹងបង្កើនរយៈពេលសំកាំងខ្លួនផុតពីដីសម្រាប់ការរុញទៅមុខ ដែលបន្ថយផលធៀបរយៈពេលជើងប៉ះដី-សំកាំងខ្លួនផុតពីដី និងធ្វើឱ្យការរត់កាន់តែមានប្រសិទ្ធភាព។ អ្នករត់ឆ្នើមៗ ជាធម្មតាអាចរក្សាផលធៀបក្រោម 2.0 ក្នុងអំឡុងពេលរត់នៅល្បឿនលឿន ចំណែកកីឡាកររត់ប្រណាំងចម្ងាយ 100 ម៉ែត្រ អាចសម្រេចបានផលធៀបទាបដល់ 0.5។
លំយោលបញ្ឈរ
វិធីកែលម្អផលធៀបរយៈពេលជើងប៉ះដី-សំកាំងខ្លួនផុតពីដី៖ បង្កើនចលនាត្រគាក និងកម្លាំងធាក់ និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់លើកជង្គង់ម្ខាង និងលំហាត់លោតបន្ទន់ជង្គង់ប្ដូរជើងមុខក្រោយ។
Greater vertical oscillation means more energy is spent on vertical motion rather than forward propulsion. At the same pace, larger vertical oscillation is often accompanied by slower stride frequency and longer stride, which may indicate overstriding. To improve efficiency, increase stride frequency and reduce vertical movement.
កម្លាំងរត់ សំដៅលើបរិមាណការងារដែលរាងកាយធ្វើបានក្នុងមួយឯកតាពេលវេលាក្នុងអំឡុងពេលរត់។ ល្បឿនកាន់តែលឿន និងកម្រិតជម្រាលកាន់តែចោត នោះកម្លាំងរត់កាន់តែខ្លាំង។
ខណៈពេលកំពុងរត់ រាងកាយត្រូវតែជំនះឥទ្ធិពលនៃទំនាញផែនដីលើសណ្ឋានដីផ្សេងៗគ្នា ហើយល្បឿនតែមួយមុខមិនអាចឆ្លុះបញ្ចាំងពីកម្រិតពិតប្រាកដបានទេ។ កម្លាំងរត់ត្រូវបានគណនាដោយគិតពីល្បឿន កម្រិតជម្រាល ទម្ងន់រាងកាយ និងកត្តាផ្សេងៗទៀត ដែលវាជួយបំពេញបន្ថែមដល់ល្បឿន និងចង្វាក់បេះដូង ដើម្បីផ្ដល់ការវាយតម្លៃដែលកាន់តែត្រឹមត្រូវលើប្រសិទ្ធភាព និងកម្រិតនៃការរត់។
ផលធៀបបញ្ឈរ
ខ្នាត៖ វ៉ាត់។
លំយោលបញ្ឈរ សំដៅលើកម្រិតនៃចលនាឡើងចុះនៃរាងកាយក្នុងពេលរត់។
លំយោលបញ្ឈរកាន់តែខ្លាំង មានន័យថាថាមពលកាន់តែច្រើនត្រូវបានចំណាយលើចលនាបញ្ឈរ ជាជាងការរុញទៅមុខ។ នៅល្បឿនរត់ដូចគ្នា លំយោលបញ្ឈរកាន់តែធំ ជារឿយៗអមមកជាមួយនូវហ្វ្រេកង់នៃការបោះជំហានកាន់តែយឺត ហើយជំហានកាន់តែវែង ដែលវាអាចជាសញ្ញាបង្ហាញពីការឈានជំហានវែងជ្រុល។ ដើម្បីបង្កើនប្រសិទ្ធភាព ត្រូវបង្កើនហ្វ្រេកង់នៃការបោះជំហាន និងបន្ថយចលនាបញ្ឈរ។
ល្បឿនរត់
វិធីបន្ថយលំយោលបញ្ឈរ៖ បង្កើនហ្វ្រេកង់នៃការបោះជំហាន បន្ថយកម្លាំងធាក់ខ្លាំងឱ្យនៅតិចបំផុត ពង្រឹងសាច់ដុំស្នូល និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់សំកាំង និងលំហាត់លើកត្រគាក។
ខ្នាត៖ សង់ទីម៉ែត្រ។
តំបន់ល្បឿនរត់
Running pace is divided into five zones to help runners train at different intensities. This method corresponds to the heart rate zones divided based on heart rate. However, during long-time running or high-intensity interval running, the pace zones may mismatch the heart rate zones due to differences in the body's response.
ផលធៀបបញ្ឈរ គឺជាផលធៀបរវាងលំយោលបញ្ឈរទៅនឹងប្រវែងជំហាន ហើយត្រូវបានប្រើដើម្បីវាស់ប្រសិទ្ធភាពនៃការរត់តាមទិសផ្ដេក។
ផលធៀបបញ្ឈរកាន់តែតូច បញ្ជាក់ថាចលនាបញ្ឈរកាន់តែតិចនៅពេលរត់ មានន័យថាថាមពលកាន់តែច្រើនត្រូវបានប្រើចំពោះការរុញទៅមុខ ហើយប្រសិទ្ធភាពនៃការរត់កាន់តែខ្ពស់។
តំបន់ ឈ្មោះ ការពណ៌នា វិធីកែលម្អផលធៀបបញ្ឈរ៖ ខណៈពេលដែលរក្សាចង្វាក់រត់ដែលមានភាពងាយស្រួល សូមព្យាយាមបន្ថយលំយោលបញ្ឈរ និងបង្កើនប្រវែងជំហាន និងអនុវត្តការហាត់សមគោលដៅ ដូចជាលំហាត់ច្រហោងពាក់កណ្ដាល និងលំហាត់លើកកំភួនជើង។ Easy run ល្បឿនរត់ គឺជាពាក្យដែលគេប្រើជាទូទៅនៅក្នុងកីឡាស៊ូទ្រាំចម្ងាយឆ្ងាយ និងសំដៅលើរយៈពេលដែលត្រូវការដើម្បីរត់បានចម្ងាយមួយគីឡូម៉ែត្រ។ ខ្នាត៖ នាទី/គីឡូម៉ែត្រ។ ល្បឿនរត់ត្រូវបានបែងចែកជាប្រាំតំបន់ ដើម្បីជួយអ្នករត់ហ្វឹកហាត់ក្នុងកម្រិតខុសៗគ្នា។ វិធីនេះត្រូវគ្នាទៅនឹងតំបន់ចង្វាក់បេះដូងដែលបែងចែកដោយផ្អែកលើចង្វាក់បេះដូង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលរត់រយៈពេលយូរ ឬការរត់នៅចន្លោះពេលធ្វើលំហាត់ប្រាណខ្លាំង តំបន់ល្បឿនរត់អាចនឹងមិនត្រូវគ្នានឹងតំបន់ចង្វាក់បេះដូង ដោយសារតែភាពខុសគ្នានៃការឆ្លើយតបរបស់រាងកាយ។ នៅពេលដែលការហ្វឹកហាត់រត់របស់អ្នករួមបញ្ចូលការរត់សម្របតាមល្បឿន ឬការរត់នៅចន្លោះពេលធ្វើលំហាត់ប្រាណខ្លាំង អ្នកអាចយោងទៅលើតំបន់ល្បឿនរត់ដែលបែងចែក ដើម្បីកែតម្រូវកម្រិតនៃការហ្វឹកហាត់។ តំបន់ល្បឿនរត់ប្រែប្រួលទៅតាមកម្រិតកាយសម្បទានៃការរត់របស់អ្នករត់។ ឧទាហរណ៍ ល្បឿនរត់ងាយស្រួលរបស់អ្នករត់កម្រិតខ្ពស់នឹងលឿនជាងល្បឿនរបស់អ្នករត់ធម្មតា។ បន្ទាប់ពីធ្វើការហ្វឹកហាត់ជាប្រព័ន្ធអស់មួយរយៈពេល សមត្ថភាពរត់ និងកម្រិតនៃកាយសម្បទារត់របស់អ្នកអាចនឹងផ្លាស់ប្តូរ។ នៅពេលនេះ អ្នកអាចគណនាឡើងវិញ និងកំណត់តំបន់ល្បឿនរត់ដោយផ្អែកលើទិន្នន័យថ្មី ដើម្បីធានាថាផែនការហ្វឹកហាត់កាន់តែសមស្របនឹងកម្រិតសមត្ថភាពបច្ចុប្បន្នរបស់អ្នក។ ល្បឿនមានលក្ខណៈធូរស្រាល ហើយអ្នកអាចនិយាយបានស្រួលពេលកំពុងរត់។ វាស័ក្តិសមសម្រាប់ការរត់ដែលមានស្ថិរភាពរយៈពេលវែង។ នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរត់ដើម្បីស្តារកម្លាំងឡើងវិញ ឬការហ្វឹកហាត់កម្រិតទាប។ វាអាចជួយអ្នកឲ្យបន្ធូរសាច់ដុំរបស់អ្នក ជំរុញចរន្តឈាម និងបង្កើនសមត្ថភាពអ៊ែរ៉ូប៊ិចជាមូលដ្ឋាន និងប្រសិទ្ធភាពក្នុងការដុតជាតិខ្លាញ់។ នេះជាល្បឿនដ៏ល្អសម្រាប់ការរត់ចម្ងាយឆ្ងាយ រួមជាមួយនឹងការដកដង្ហើមវែងៗ ប៉ុន្តែចង្វាក់ទៀងទាត់។ អ្នកមានអារម្មណ៍ស្រួល ហើយអាចទ្រាំទ្របានក្នុងរយៈពេលយូរ។ ការរត់ក្នុងតំបន់នេះអាចបង្កើនភាពអំណត់អ៊ែរ៉ូប៊ិចរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព និងជួយអ្នកឲ្យសម្របខ្លួនទៅនឹងកម្រិតនៃការប្រកួតរត់ចម្ងាយឆ្ងាយ។ វាគឺជាផ្នែកមួយដែលចំាបាច់មិនអាចខ្វះបាននៃការហ្វឹកហាត់រត់ម៉ារ៉ាតុង។ ការរត់ក្នុងតំបន់ល្បឿនរត់នេះនឹងធ្វើឲ្យការដកដង្ហើមរបស់អ្នកកើនឡើង ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង ហើយអ្នកមានអារម្មណ៍ថាប្រើកម្លាំងខ្លាំង ប៉ុន្តែអាចបន្តបានមួយរយៈទៀត។ ការហ្វឹកហាត់នេះអាចបង្កើនប្រសិទ្ធភាពនៃការសម្អាតឡាក់តាត និងពន្យារពេលការចាប់ផ្តើមនៃអារម្មណ៍អស់កម្លាំង។ វាស័ក្តិសមសម្រាប់ការហ្វឹកហាត់រត់តាមចង្វាក់។ សូមណែនាំរយៈពេលរត់គួរតែយូរជាងពេលសម្រាក ហើយសមាមាត្រជាធម្មតាគឺ 5:1។ ការរត់នៅក្នុងតំបន់នេះនឹងពិបាកខ្លាំងណាស់។ អ្នកនឹងដកដង្ហើមខ្លីៗ ហើយចង្វាក់បេះដូងរបស់អ្នកនឹងដើរជិតដល់កម្រិតអតិបរមា។ អ្នកត្រូវការពេលវេលាយូរដើម្បីស្តារកម្លាំងឡើងវិញបន្ទាប់ពីរត់។ វាជួយជាចម្បងដល់អ្នកក្នុងការបង្កើនភាពធន់របស់រាងកាយអ្នកចំពោះជាតិឡាក់តាតនិងបង្កើនប្រសិទ្ធភាពរបស់អ្នកក្នុងការហាត់ប្រាណកម្រិតខ្លាំង។ វាគឺជាវិធីហ្វឹកហាត់ដ៏សំខាន់មួយដើម្បីបង្កើនល្បឿន។ ការរត់នៅក្នុងតំបន់ហ្វឹកហាត់នេះគឺពិបាកបំផុត។ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង រហូតដល់ថ្នាក់ចង់ឈប់ទៀតផង ប៉ុន្តែវាអាចបង្កើនបរិមាណអុកស៊ីសែនអតិបរមាដែលរាងកាយរបស់អ្នកស្រូបយក និងសមត្ថភាពបេះដូងនិងសួតបានយ៉ាងច្រើន។ ការរត់ក្នុងចន្លោះពេលជាធម្មតាត្រូវបានប្រើ ដោយមានការរត់សាប់រយៈពេលខ្លីបន្ទាប់ពីសម្រាកទាំងស្រុង និងសមាមាត្រពេលវេលានៃការរត់ធៀបទៅនឹងការសម្រាកគឺ 1:1។ កម្រិតកាយសម្បទានៃការរត់របស់អ្នកគឺជារង្វាស់ទូលំទូលាយនៃកម្រិតស៊ូទ្រាំ និងប្រសិទ្ធភាពនៃការរត់របស់អ្នក។ កម្រិតកាយសម្បទានៃការរត់របស់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយលទ្ធផលនៃការប្រណាំងរបស់អ្នក ហើយអាចជួយប៉ាន់ស្មានលទ្ធផលរត់ដែលល្អបំផុតរបស់អ្នកនៅចម្ងាយខុសៗគ្នា។ អ្នកអាចបង្កើតគោលការណ៍ហ្វឹកហាត់តាមបែបវិទ្យាសាស្ត្រ និងកែសម្រួលស្ថានភាពរាងកាយរបស់អ្នកតាមកម្រិតកាយសម្បទានៃការរត់របស់អ្នក ដើម្បីបង្កើនសមត្ថភាពរត់របស់អ្នកប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើអ្នកពាក់នាឡិកាដើម្បីរត់ខាងក្រៅផ្ទះ នាឡិកាអាចដឹងពីចង្វាក់បេះដូង ល្បឿនរត់ និងទិន្នន័យផ្សេងទៀតរបស់អ្នក ព្រមទាំងផ្ដល់ពិន្ទុលើសមត្ថភាពរត់របស់អ្នក។ ពិន្ទុខុសៗគ្នាត្រូវនឹងកម្រិតកាយសម្បទានៃការរត់ចំនួនប្រាំ៖
កម្រិតកាយសម្បទានៃការរត់
10–19.9កម្រិតចាប់ផ្ដើម
កម្រិតកាយសម្បទា៖ ក្រោមមធ្យមសមត្ថភាពដែលប៉ាន់ស្មាន៖ អាចរត់ចប់ចម្ងាយ 3 គីឡូម៉ែត្រការណែនាំសម្រាប់ការហ្វឹកហាត់៖ បង្កើនកម្រិត និងភាពញឹកញាប់នៃការហ្វឹកហាត់ប្រចាំថ្ងៃ ស្របពេលនោះត្រូវធានាការសម្រាកបានគ្រប់គ្រាន់ ដើម្បីចៀសវាងការហ្វឹកហាត់លើសកម្រិត ឬការរងរបួសដោយសារការហាត់ប្រាណ។ភាពញឹកញាប់នៃការហ្វឹកហាត់៖ ម្ដងក្នុងមួយសប្ដាហ៍
20–29.9អ្នករត់កម្រិតដំបូង
ម៉ែត្រវាស់កម្រិត ការពណ៌នា 10~19.9
Beginner
កម្រិតកាយសម្បទា៖ មធ្យមសមត្ថភាពដែលប៉ាន់ស្មាន៖ អាចរត់ចប់ចម្ងាយពី 5 គីឡូម៉ែត្រ ទៅ 10 គីឡូម៉ែត្រការណែនាំសម្រាប់ការហ្វឹកហាត់៖ បង្កើនកម្រិតនៃការហ្វឹកហាត់មួយជំហានម្ដងៗ និងយកចិត្តទុកដាក់សម្រាកឱ្យបានត្រឹមត្រូវ និងការស្ដារថាមពលរាងកាយឡើងវិញ ដើម្បីចៀសវាងការហ្វឹកហាត់លើសកម្រិត និងការរងរបួសដោយសារការហាត់ប្រាណ។ភាពញឹកញាប់នៃការហ្វឹកហាត់៖ ពីរដងក្នុងមួយសប្ដាហ៍ 20~29.9
Junior runner
30–39.9អ្នករត់កម្រិតមធ្យម 30~39.9
Intermediate runner
កម្រិតកាយសម្បទា៖ ល្អសមត្ថភាពដែលប៉ាន់ស្មាន៖ អាចបញ្ចប់ការរត់ពាក់កណ្ដាលម៉ារ៉ាតុង ឬការរត់ម៉ារ៉ាតុងការណែនាំសម្រាប់ការហ្វឹកហាត់៖ រក្សាស្ថានភាពនៃការហ្វឹកហាត់បច្ចុប្បន្ន ឬបង្កើនកម្រិតនៃការហ្វឹកហាត់បន្តិចម្ដងៗ ស្របពេលនោះត្រូវយកចិត្តទុកដាក់សម្រាកឱ្យបានត្រឹមត្រូវ និងការស្ដារថាមពលរាងកាយឡើងវិញ។ភាពញឹកញាប់នៃការហ្វឹកហាត់៖ 3 ដងក្នុងមួយសប្ដាហ៍ 40~64.9
Advanced runner
40–64.9អ្នករត់កម្រិតខ្ពស់ 65~80.0
Elite runner
កម្រិតកាយសម្បទា៖ ល្អប្រសើរសមត្ថភាពដែលប៉ាន់ស្មាន៖ អាចប្រៀបធៀបបានទៅនឹងអ្នករត់អាជីព ឬអ្នករត់កម្សាន្តកម្រិតខ្ពស់ការណែនាំសម្រាប់ការហ្វឹកហាត់៖ រក្សាកម្រិតនៃការហ្វឹកហាត់បច្ចុប្បន្ន ឬចាប់ផ្ដើមការហ្វឹកហាត់តាមដំណាក់កាល ស្របពេលនោះត្រូវយកចិត្តទុកដាក់លើការបំពេញអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ និងការសម្រាកឱ្យបានត្រឹមត្រូវ។ភាពញឹកញាប់នៃការហ្វឹកហាត់៖ 4–6 ដងក្នុងមួយសប្ដាហ៍
ការព្យាករណ៍អំពីប្រតិបត្តិការ
មតិកែលម្អ