ការយោល
- ចំនួនដងនៃការយោលរ៉ាកែតក្នុងចន្លោះជាក់លាក់ក្នុងអំឡុងពេលហាត់ប្រាណ។
- ខ្នាត៖ ដង។
ការយោលបន្តបន្ទាប់គ្នា
- ចំនួនដងនៃការយោលបន្តបន្ទាប់គ្នាក្នុងអំឡុងពេលហាត់ប្រាណ។
- ខ្នាត៖ ដង។
ការវាយខាងបាតដៃ
- ការវាយដែលធ្វើឡើងនៅខាងដៃកាន់រ៉ាកែត។
- ការវាយខាងបាតដៃ មានលក្ខណៈសម្គាល់ដោយមានភាពងាយស្រួលជាងសម្រាប់ឱ្យអ្នកលេងដំបូងៗរៀន ការបង្កើតកម្លាំងតាមធម្មជាតិ និងមានប្រសិទ្ធភាព វិសាលភាពគ្របដណ្ដប់ទូលំទូលាយ និងបច្ចេកទេសច្រើនយ៉ាង។ ជាធម្មតា ការវាយខាងបាតដៃគឺជាបច្ចេកទេសវាយលុកចម្បងរបស់កីឡាករវាយកូនបាល់។
ការវាយខាងខ្នងដៃ
- ការវាយដែលធ្វើឡើងនៅចំហៀងម្ខាងទៀតនៃដៃកាន់រ៉ាកែត។
- ជាធម្មតា ការវាយខាងខ្នងដៃបង្កើតបានជាមូលដ្ឋានគ្រឹះនៃការការពារដ៏មានលំនឹងរបស់កីឡាករ ហើយជាគន្លឹះក្នុងការផ្លាស់ប្ដូររវាងការការពារ និងការវាយលុក។
- ការវាយខាងខ្នងដៃ អាចធ្វើឡើងដោយប្រើដៃតែម្ខាង ឬដៃទាំងពីរ។ ការវាយខាងខ្នងដៃដោយប្រើដៃទាំងពីរ គឺល្អជាងសម្រាប់អ្នកទើបនឹងលេងដំបូង ដោយផ្ដល់នូវកម្រិតលំនឹងខ្ពស់ជាង និងបច្ចេកទេសបញ្ឆោតច្រើនជាង។ ការវាយខាងខ្នងដៃដោយប្រើដៃតែម្ខាងទាមទារជំនាញ កម្លាំងកដៃ និងការសម្របសម្រួលដងខ្លួនច្រើនជាង ប៉ុន្តែអាចឈោងបានឆ្ងាយជាង និងទម្រង់លេងដែលស្អាត។
ល្បឿនកូនបាល់
- ល្បឿនកូនបាល់នៅពេលដែលវាលោតលើអាកាសបន្ទាប់ពីគេវាយ។
- ល្បឿនកូនបាល់កាន់តែលឿន ធ្វើឱ្យគូប្រកួតកាន់តែពិបាកក្នុងការវាយត្រឡប់មកវិញ។
- ខ្នាត៖ គីឡូម៉ែត្រ/ម៉ោង។
ភាពជាប់លាប់នៃការយោល
- វាយតម្លៃភាពជាប់លាប់នៃគន្លងយោលរបស់អ្នក។ ពិន្ទុកាន់តែខ្ពស់ សកម្មភាពរបស់អ្នកកាន់តែមានលំនឹង ដែលនាំឱ្យគុណភាពនៃការវាយកាន់តែខ្ពស់។
ការអនុវត្តលំហាត់ប្រាណ
ការវាយតម្លៃជារួមនៃវគ្គហ្វឹកហាត់នេះ ផ្អែកលើការវាយលុក ការស៊ូទ្រាំ កម្លាំងខ្លាំងភ្លាមៗ ការប្រឈមមុខ ការហាត់ប្រាណ ស្ថិរភាព និងភាពជាប់លាប់នៃការយោល។
- សន្ទស្សន៍វាយលុក៖ វាឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នកក្នុងការរក្សារបៀបលេងបែបវាយសម្រុកក្នុងពេលប្រកួតវាយកូនបាល់ ហើយវាទាក់ទងនឹងប៉ារ៉ាម៉ែត្រនានាដូចជា ល្បឿនកូនបាល់ដែលបានវាស់ក្នុងអំឡុងពេលហាត់ប្រាណ។
- សន្ទស្សន៍ការស៊ូទ្រាំ៖ វាឆ្លុះបញ្ចាំងពីកម្លាំងរាងកាយ និងភាពធន់នឹងការហត់អស់កម្លាំងរបស់អ្នកក្នុងអំឡុងពេលហាត់ប្រាណរយៈពេលយូរ ហើយវាទាក់ទងនឹងចំនួនដងនៃការវាយដែលបានរាប់ក្នុងអំឡុងពេលហាត់ប្រាណ។
- សន្ទស្សន៍កម្លាំងខ្លាំងភ្លាមៗ៖ វាឆ្លុះបញ្ចាំងពីកម្លាំងនៃការវាយរបស់អ្នក ហើយវាទាក់ទងនឹងប៉ារ៉ាម៉ែត្រនានាដូចជា ល្បឿនវាយសឺវីស និងល្បឿនវាយសម្រេច។
- សន្ទស្សន៍ការប្រឈមមុខ៖ វាឆ្លុះបញ្ចាំងពីកម្រិតនៃការប្រឈមមុខក្នុងអំឡុងពេលហាត់ប្រាណ ហើយវាទាក់ទងនឹងការយោលបន្តបន្ទាប់គ្នាបានច្រើនបំផុត និងប៉ារ៉ាម៉ែត្រផ្សេងទៀតដែលត្រូវបានវាស់វែងក្នុងអំឡុងពេលហាត់ប្រាណ។
- សន្ទស្សន៍ការហាត់ប្រាណ៖ វាឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃលំហាត់ប្រាណអ៊ែរ៉ូប៊ិចរបស់អ្នកក្នុងអំឡុងពេលហាត់ប្រាណ។ វាត្រូវបានគណនាដោយផ្អែកលើប្រសិទ្ធភាពនៃលំហាត់ប្រាណអ៊ែរ៉ូប៊ិច។
- សន្ទស្សន៍ស្ថិរភាព៖ វាឆ្លុះបញ្ចាំងពីភាពជាប់លាប់នៃការវាយរបស់អ្នកក្នុងអំឡុងពេលហាត់ប្រាណ ហើយវាបង្ហាញឱ្យឃើញតាមរយៈប៉ារ៉ាម៉ែត្រនានាដូចជាការយោលបន្តបន្ទាប់គ្នាបានច្រើនបំផុត និងការវាយតម្លៃលើភាពជាប់លាប់។
- ភាពជាប់លាប់នៃការយោល៖ គេប្រើវាដើម្បីវាយតម្លៃភាពជាប់លាប់នៃគន្លងយោលរបស់អ្នក។ ពិន្ទុកាន់តែខ្ពស់ សកម្មភាពរបស់អ្នកកាន់តែមានលំនឹង ដែលនាំឱ្យគុណភាពនៃការវាយកាន់តែខ្ពស់។
មតិកែលម្អ